ធ្វើអោយអ្នកគាំទ្រច្រណែនទៀតហើយ! Mark-Kim សុំបាត់មុខមួយរយៈទៅសម្រាកលំហែកាយគូសគំនូរអានសៀវភៅនៅ Khao Yai ផ្ទះក៏ស្អាតបរិយាកាសក៏…..! មានរូបភាព

សុំគេចខ្លួនពីភាពចលាចលនៅក្នុងទីក្រុងមួយរយៈសិន សុំទៅសម្រាកលំហែកាយស្រូបខ្យល់អាកាសបរិយសុទ្ធជាមួយគ្នា សម្រាប់គូរស្នេហ៍ផ្អែមល្ហែម Mark Prin និង Kimberly នៅផ្ទះលំហែឯ Khao Yai

សូមប្រាប់ថាផ្ទះមួយខ្នងនេះ Mark-Kim ចាប់ដៃគ្នាសាងឡើងដើម្បីទុកជាកន្លែងលំហែកាយសម្រាកពីការធ្វើការហត់ៗ ហើយថ្ងៃនេះទាំងគូក៏បាននាំគ្នាមកសម្រាកធ្វើអោយគ្រប់គ្នាចង់សុំទៅតាមដែរ

ព្រោះក្រៅពីផ្ទះស្អាត បរិយាកាសល្អបរិសុទ្ធហើយនៅត្រជាក់ត្រជុំពោរពេញទៅដោយដើមឈើតូចធំហំព័ទ្ធ ជាពិសេសផ្ទះនៅជាប់មាត់ទឹកទៀត

ថ្ងៃទំនេររបស់ Mark នៅក្រៅផ្ទះអង្គុយមើលទឹក ញុំកាហ្វេអានសៀវភៅសប្បាយៗ ចំណែកឯខាង Kimberly ក៏ដើរតួជាវិចិត្រករគូសគំនូរធម្មជាតិ គ្រប់គ្នាដែលបានឃើញហើយទះដៃដោយភ្លាមៗតែម្ដងចា

អត្ថបទដោយ : នីត្តា