Min Phichaya តាំងតែពីបែកសង្សារឹតតែស៊ិចស៊ីឡើង ជីវិត single សេរីភាពចឹង! មានវីដេអូ

ក្រោយពីតារាសម្ដែងស្រី Min Phichaya ត្រូវបានចែកផ្លូវគ្នាជាមួយសង្សាកំលោះហៃសូ Oat-Pitak រួចមក ដោយនាងចេញមកផុសជាសារខ្លីៗបង្ហាញថាខ្លួននៅទំនេរ រួមទាំងខាងប្រុសក៏បានផុសយ៉ាងដូច្នោះ ទើបធ្វើ៊អោយគ្រប់គ្នាយល់ថាច្បាស់ជាចែកផ្លូវគ្នាដើរ

ព្រោះប្រសិនបើខាង Min នៅ single ពិតមែនហើយ ក៏ជឿជាក់ថាពេលនេះនាងច្បាស់ជាបំភ្លេចបានលឿន យ៉ាងជាក់ស្ដែង Min ក៏បានចែកចាយភាពស្រស់ស្រាយជាមួយរូបភាពស្អាតៗ របស់ខ្លួនឯងជាច្រើនសន្លឹក ព្រមមកជាមួយនិងឃ្លាចាក់ដោតចិត្តថា “ថ្ងៃនេះមានតែអ្នកប្រាប់ថាក្ដៅ មិនឃើញមានអ្នកប្រាប់ថាស្រលាញ់ខ្លះសោះ”

ហើយសម្រស់របស់ Min ក៏មិនចាញ់និងឃ្លានោះទេ ពាក់អាវតូចបង្ហាញកន្លែងពិសេសច្រើន ទាំងស្អាតទាំងស៊ិចស៊ីមានមកជាឈុតតែម្ដង ឃើញបែបនេះហើយជឿថាកំលោះៗច្បាស់ជាតម្រង់ជួរគ្នាជូនបេះដូងមិនខានទេ

អត្ថបទដោយ : នីត្តា