លោក Kim Soohyun នឹងលេខមុខនៅក្នុងខ្សែភាពយន្តភាគថ្មីរឿង Psycho but It’s Okay ជាមួយនឹងអ្នកដឹកនាំរឿង “Producer” ដែលលោកធ្លាប់បានធ្វើការជាមួយម្តងរួចមកហើយកាលពីឆ្នាំ២០១៥។ តាមរយៈប្រភពសារព័ត៌មាន ONSEN បានឲដឹងថាលោក Kim Soohyun ទទួលសម្តែងរឿងនេះក្នុងតម្លៃ ១៦៨,០០០ ដុល្លារអាមេរិចក្នុងមួយភាគ។
គួរបញ្ជាក់ផងដែរថាលោក Kim Soohyun បានចាប់ផ្តើមចាប់សម្តែងតាំងពីឆ្នាំ២០០៧មកម្លេះ ហើយលោកមានខ្សែភាគយន្តល្បីល្បាញជាច្រើនរឿងដែលក្នុងនោះរួមមានរឿង Dream High, រឿង Moon Embracing The Sun, និង រឿង My Love From Another Star ។ ចំណែកខ្សែភាពយន្តភាគថ្មីរឿង Psycho but It’s Okay វិញនឹងចាក់ផ្សាយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ៕
អត្ថបទដោយ ៖ Sunstar