គំរប់ខួប៧ឆ្នាំ ក្រុមហ៊ុនសម្រស់ធម្មជាតិរៀបចំការប្រគំតន្ត្រីប្រចាំឆ្នាំ និងកម្មវិធី ចែកឈុតកាហ្វេ និងតែសាច់ស្អាត ១ម៉ឺនឈុត នៅផ្សារទំនើប K Mall
ក្នុងឱកាសគំរប់ខួប៧ឆ្នាំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដោយមានការប្រគំតន្ត្រី និងការសម្តែងពីក្រុមកំប្លែងល្បីៗនៅកម្ពុជាយើង ដែលនឹងធ្វើឱ្យអ្នកមកទស្សនា ធានាថាជក់ចិត្តសប្បាយរីករាយ ជាមួយវត្តមានរបស់តារាល្បីៗជាច្រើនដួង។ ជាពិសេស មានការចែកជូន ឈុតកាហ្វេ និងតែសាច់ស្អាត ១ម៉ឺនឈុត សម្រាប់អ្នកចូលរួមដោយឥតគិតថ្លៃ ព្រមទាំងកម្មវិធី Mega Sales លក់បញ្ចុះតម្លៃ និង ទិញ១ថែម១គ្រប់ផលិតផលទាំងអស់ មិនធ្លាប់មានពីមុនមក!
សម្រាប់មហាព្រឹត្តិការណ៍គំរប់ខួបប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិនេះ នឹងធ្វើការពាំនាំតារាចម្រៀងល្បីៗ គ្រប់ដួងទាំងអស់របស់ផលិតកម្មរាម ព្រមទាំងពីសំណាក់តារាល្បីៗ ជួបជាមួយម្ចាស់បទ ឆ្នេរអនុស្សា , មួយឆាវ និង អ្នកអត់សង្សារនាំគ្នាលើកដៃ ហើយនឹងជួបជាមួយអាយដលតូច អែលលី ប៊ែលឡា ដែលនឹងត្រៀមអង្រួនឆាកប្រគំតន្ត្រីរបស់ សម្រស់ធម្មជាតិ ឱ្យកក្រើកដល់មហាជនដែលមកទស្សនាផ្ទាល់តែម្តង។
មិនត្រឹមតែប៉ុណ្ណោះ វត្តមានរបស់ក្រុមកំប្លែងល្បីប្រចាំប្រទេសកម្ពុជាយើងគឺ តារាកំប្លែងផ្ទះលេខ១លេខ២ ក៏នឹងបង្ហាញខ្លួនជាមួយគ្នា ដើម្បីមកជួបអ្នកគាំទ្រទាំងអស់ក្នុងឱកាសនោះផងដែរ។ កុំភ្លេចមកទស្សនាផ្ទាល់ មានទាំងការប្រគំតន្ត្រី មានទាំងការសម្តែងពីក្រុមកំប្លែង ការលក់បញ្ចុះតម្លៃអស់ស្ទះ កម្មវិធីលេងហ្គេមយករង្វាន់ ការហាត់ល្បុក្កតោដោយឥតគិតថ្លៃ ការតាំងពិរពណ៌ផលិតផល ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។