ឱកាសចំណេញពី បុរី ហ្គោលដេន ផាក ជាមួយការបញ្ចុះតម្លៃរហូតដល់15% និង ការបង់ប្រាក់ដ៏អស្ចារ្យ!

ដើម្បីជាការអបអរសាទរគម្រប់ខួប 1 ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល របស់ បុរីហ្គោលដេន ផាក។ បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាន រហូតដល់ 15% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល បង់ត្រឹមតែ​ 20% ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេល 30ខែ។
នេះជាឱកាសសម្រាប់លោកអ្នកចាប់ផ្តើមក្តីស្រមៃជាមួយមនុស្សជាទីស្រឡាញ់ ឆ្ពោះទៅរកសុភមង្គលក្នុងទីទូលាយមួយហ៊ុំព័ទ្ធដោយធម្មជាតិបៃតង ប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចង់ចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ​ និងប្រកបអាជីវកម្ម។
គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប 60ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A ដែលមានលំនៅឋានប្រណិតៗ ពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅជាច្រើនប្រភេទដូចជា​ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និង ហូមអហ្វីស ដែលត្រូវបានរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញ​ៗ​ មានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និងផ្តល់អោយលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់អោយក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។
លោកអ្នកថែមទាំងអាចសម្រាកលំហែនៅទីធ្លាដ៏ធំវិសេសវិសាលជុំវិញក្នុងបុរី ដែលមានក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង  កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតងកាន់តែស្រស់បំព្រង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ:
លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយ:ប្រព័ន្ធអនឡាញ៖