តួឯកស្រី Yam ជីវិតដូចសេដ្ឋីនីពេលនេះត្រូវប៉ូលីសចាប់ខ្លួនទាក់ទងនឹងល្បែងអនឡាញខុសច្បាប់…

ក្ដៅៗ! តារាសម្ដែងស្រីជើងចាស់អតីតួឯកស្រីមានឈ្មោះបោះសំលេងក្នុងរឿងភាគថៃនាង แยม ธมลพรรณ์ (Yam Thakmonpan) ពេលនេះបែរជាត្រូវប៉ូលីសចាប់ខ្លួនឃុំឃាំងជាមួយស្វាមី ក្រោយពីប៉ូលីសធ្វើការស៊ើបដឹងប្រភពនៃទ្រព្យសម្បត្តិមហាសាលរស់នៅយ៉ាងស្ដុកស្ដម្ភរបស់នាងនិងស្វាមី។

ដំណឹងនេះបានធ្វើឲមានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលផងដែរពេញក្នុងរង្វង់សិល្បៈថៃ ព្រោះនៅពេលកន្លងមកនេះអតីតតួឯកស្រីនាង Yam តែងតែត្រូវបានគេសសើរថាមានជីវិតក្រោយរៀបការយ៉ាងមានសុភមង្គលនិងស្ដុកស្ដម្ភ។ តែងឃើញរូបនាងបង្ហោះរូបទៅដើរលេងកន្លែងប្រណិតៗជាច្រើនកន្លែងជាមួយកូននិងស្វាមី​ ហើយក៏ដឹងថាស្វាមីនាងនិងរូបនាងមានទ្រព្យសម្បត្តិណាស់ជាជំនួញ តែមិនដឹងថារកស៊ីអ្វីខ្លះនោះឡើយទើបមានយ៉ាងនេះ។

ពេលនេះអតីតតួ​ឯកស្រីនាង Yam និងស្វាមីត្រូវបានប៉ូលីសឃាត់ខ្លួនហើយ ហើយក៏បានស្ថិតនៅក្នុងការឃុំឃាំងពីរថ្ងៃហើយផងដែរ ព្រោះរកឃើញថាទាំងពីរបើកជំនួញល្បែងអនឡាញខុសច្បាប់និងនៅរង់ចាំការស៊ើបអង្កេតបន្ដទៀតមុននឹងសម្រេចក្ដីតែពេលនេះមិនអនុញាត្ដិឲនៅក្រៅឃុំនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ