ផ្អែមល្ហែមអ្វីយ៉ាងនេះ! Ase Wang ត្រូវមិត្តប្រុសលត់ជង្គង់សុំរៀបការយ៉ាងរំភើបតែម្ដង!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា​ កាលពីថ្ងៃចូលឆ្នាំថ្មីកន្លងទៅនេះ តារាសម្ដែងនិងជាតារាម៉ូដែលល្បីឈ្មោះក្នុងប្រទេសថៃ Ase Wang បានបង្ហើបថានាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងអ្នកជំនួញវ័យក្មេងមួយរូបមានឈ្មោះថា Jonlor ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញក្រោយពេលបង្ហាញពីទំនាក់ទំនងមិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ មិត្តប្រុសរបស់តារាស្រីរូបនេះ បានធ្វើឲ្យនាងភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ដោយលោកបានលត់ជង្គង់សុំនាងរៀបការ ក្រោមបរិយាកាសយ៉ាងរូ៉មែនទិច ហុំព័ន្ធទៅដោយភ្នំនិងសមុទ្រនៅឯប្រទេសវៀតណាម។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍រំភើបជំនួសនាង មិននឹកស្មានថាទើបបង្ហាញពីទំនាក់ទំនងជាសាធារណៈថ្ងៃមុនសោះ ឥឡូវគូស្នេហ៍សុំរៀបការបាត់ទៀតផងហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

 

View this post on Instagram

 

A post shared by Ase Wang 王惠敏 (@ase_wang) on

អត្ថបទដោយ៖ស៊ីវលី