វាពិតជាមោទនៈភាពមួយដែលខ្សែភាពយន្ដអាស៊ី អាចដណ្ដើមនូវពានរង្វាន់ដល់ទៅ ៤ ក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំ ២០២០ Academy Award លើកទី ៩២ ដោយប្រព្រឹត្តទៅមានអ្នកចូលរួមពីសំណាក់ផលិតករ និងកំពូលតារាល្បីៗ ជាច្រើន។
មែនទែនទៅ ខ្សែភាពយន្ដអាស៊ីដ៏ល្បី Parasite គឺជាខ្សែភាពយន្ដដ៏ល្អឯកមួយប្រចាំឆ្នាំ ២០១៩ ដែលបានឈ្នះនូវពានរង្វាន់ជាច្រើន និងអាចរកចំណូលបានរហូតដល់ទៅ ១៦៧លានដុល្លារអាមេរិក។ ហើយអ្វីដែលកាន់តែគួរឲ្យភ្ងាក់ផ្អើល ខ្សែភាពយន្ដនេះថែមទាំងអាចដណ្ដើមបាននូវពានរង្វាន់ដល់ទៅ ៤ ពីកម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំ ២០២០ ថែមទៀតផង៕
តោះទៅមើលថាខ្សែភាពយន្ដកូរ៉េដ៏ល្បីនេះបានឈ្នះនូវពានរង្វាន់អ្វីខ្លះ៖
១ ពាន Best Picture
២ ពាន Directing
៣ ពាន Writing Original Screen Play
៤ ពាន International Feature Film
អត្ថបទដោយ៖ ស្រីពេជ្រ