ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Toey Pongsakorn ទទួលបានជោគជ័យក្នុងវិស័យសិល្បៈដោយមានការគាំទ្រច្រើនក៏ពិតមែន តែបើយើងងាកទៅចាប់អារម្មណ៍ជីវិតស្នេហាលោកវិញ ហាក់បីដូចជាស្ងប់ស្ងាត់ ពោលគឺពុំដែលលេចលឺដំណឹងថាលោកមានជាប់ទំនាក់ទំនងស្នេហាជាមួយនារីណានោះទេ។
ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសរូបនេះ កំពុងតែបណ្ដើរគ្នាយ៉ាងស្និតស្នាលជាមួយនិងនារីរូបស្រស់ម្នាក់ ហើយថែមទាំងមានស្នាញញញឹងយ៉ាងផ្អែមល្ហែមដាក់គ្នាទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើននាំគ្នាងឿងឆ្ងល់ និងសង្ស័យថានារីម្នាក់នោះអាចជាគូស្នេហ៍លោក ព្រោះកន្លងមកគ្រប់គ្នាពុំដែលបានឃើញតារាប្រុសរូបនេះ ស្និតស្នាលជាមួយនិងនារីណាម្នាក់ជាសាធារណៈអញ្ចឹងឡើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី