មិនរំភើបចិត្តម៉េចកើត! ស្រលាញ់គ្នាជាង១០ឆ្នាំ ទីបំផុត Koi ត្រូវមិត្តប្រុសសុំរៀបការក្នុងក្លឹបហាត់ប្រាណ!(មានរូបភាព)

Ratchawin Wongviriya ហៅ Koi គឺជាតារាចម្រៀង និងជាតារាសម្តែងស្រីម្នាក់ ដែលមានប្រជាប្រិយភាពក្នុងប្រទេសថៃ ហើយបើគិតមកទល់និងពេលនេះនាងស្រលាញ់គ្នាជាមួយមិត្តប្រុសរយៈពេលជាង១០ឆ្នាំទៅហើយ។

ក្នុងនោះផងដែរស្រាប់តែកាលពីថ្ងៃ Valentine’s Day តារាស្រីរូបនេះ ត្រូវបានមិត្តប្រុសសុំរៀបការយ៉ាងភ្ញាក់ផ្អើលនៅក្នុងក្លឹបហាត់ប្រាណមួយកន្លែង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង រកពាក្យអ្វីនិយាយមិនចេញទៀតផង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា មិត្តប្រុសតារាស្រីរូបនេះ ត្រូវបានគេស្គាល់លោកថា ជាតារាចម្រៀងប្រចាំក្រុមតន្រ្តីល្បីឈ្មោះរបស់ថៃ BodySlam ដោយលោកមានឈ្មោះថា Artiwara Kongmalai ហើយក្រោយពេលលោកសុំ Koi រៀបការហើយ ហ្វេនៗគ្រប់គ្នាក៏កំពុងទន្ទឹមរង់ចាំថ្ងៃពិសេសអ្នកទាំងពីរដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី