BLACKPINK អាចនឹងមានភាពយន្តឯកសារនៅពេលឆាប់ៗនេះ!!!

BLACKPINK អាចនឹងមានភាពយន្តឯកសារនៅពេលឆាប់ៗនេះ!!! មានពាក្យចចាមអារាមនេះកើតឡើងក្រោយហ្វេនៗបាននាំគ្នាស្វែងរកពាក្យ BLACKPINK នៅក្នុង Netflix ហើយលទ្ធផលគឺបង្ហាញថា Untitled Blackpink Feature Documentary ឬមានន័យថាភាពយន្តឯកសារ BLACKPINK ដែលមិនទាន់មានឈ្មោះនៅឡើយ។

មកដល់ពេលនេះក៏ខាង Netflix និង YG មិនទាន់ចេញមកប្រកាសជាផ្លូវការដែរ តែមានហ្វេនម្នាក់ដែលផុសសួរ Netflix នៅក្នុង Twitter ហើយទទួលបានចម្លើយថាខាង Netflix ក៏មិនទាន់ដឹងថានឹងចេញភាពយន្តនោះនៅពេលណាដែរ។ តែសូមឲហ្វេនៗតាមដានការ Update របស់ Netflix តាមរយៈបណ្តាញសង្គម។ ហ្វេនៗក៏ចាប់ផ្តើមមានសង្ឃឹមឡើងព្រោះ ខាង Netflix មិនបានប្រកែកទាំងស្រុងនោះទេ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Kstarlive.com