​​​អូហូ! ស្ងាត់ៗ Jimmy គម្រប់ខួបស្នេហាមួយឆ្នាំជាមួយគូស្នេហ៍ស្រស់សង្ហាខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីស្រីរូបស្រស់ កញ្ញា ជីមមី ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈពាក្យសម្ដី ឬក៏រូបសម្រស់របស់នាងនោះទេ គឺពិតជាទាក់ទាញខ្លាំងណាស់។

លើសពីនេះទៅទៀត ប្រិយមិត្តមួយចំនួនក៏បានជ្រាបដែលថា ពេលនេះពិធីការិនីស្រីរូបនេះ មានម្ចាស់បេះដូងរួចហើយ ដែលលោកត្រូវបានគេស្គាល់ថាជា​ពិធីករ​ប្រុស​សង្ហា​ម្នាក់ ថែមទាំង​ជាអ្នកផលិតកម្មវិធី​មួយរូប​ថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងនិិងគូស្នេហ៍បានរៀបចំកម្មវិធីញាំអាហារជាមួយនិងយ៉ាងផ្អែមល្ហែម ដើម្បីអបអរខួប១ឆ្នាំនៃស្នេហារបស់អ្នកទាំងពីរ ហើយក្នុងនោះ ជីមមី ថែមទាំងរៀបរាប់សារមួយឃ្លារទៀតថា «365days and forever»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី