ឡូយមែន! មិននឹកស្មានសោះថា បន្ទប់ធ្វើការរបស់ស្វាមី ឱក សុគន្ធកញ្ញា ធំស្អាតដម្លឹង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ស្វាមីរបស់តារាតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា គឺជាអគ្គនាយករង ប្រចាំក្រុមហ៊ុនមាស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់នៅក្នុងសង្គម។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សមួយនេះបានបើកសម្ភោធអាគារភ្លោះថ្មីបន្ថែមសម្រាប់ក្រុមហ៊ុនមួយទៀត ហើយក្នុងនោះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញបន្ទប់ធ្វើការស្វាមីរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត ធំទូលាយខ្លាំង រីឯបរិយាកាសវិញក៏ស្រស់សាយថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងស្ងប់ស្ងែងអ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែមានស្វាមីល្អពូកែមើលកូននិងយល់ចិត្តនោះទេ ហើយថែមទាំងមានតំណែងធំនៅក្នុងក្រុមហ៊ុនល្បីឈ្មោះក្នុងស្រុកទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី