ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀង NikkiNikki ដែលនាងជាតារាចម្រៀងល្បីឈ្មោះម្នាក់ខាងចម្រៀង Original Song ហើយតែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ។
ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងរូបនេះទើបតែចេញបទថ្មីមួយបទមានចំណងជើងថា «Happiness is Free» ក្នុងនោះក៏មានការចូលរួមច្រៀងដោយក្រុម X-Fighter និង កុមារា ប្រសិទ្ធ ផងដែរ។
តាមរយៈបទចម្រៀងថ្មីនេះផងដែរ មហាជនជាច្រើនពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះបទនេះមិនត្រឹមតែស្ដាប់ទៅពិរោះនិងមានអត្ថន័យនោះទេ ហើយថែមទាំងមានការចូលរួមសម្ដែងពីតារាៗជាច្រើនថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី