ធ្លាយរូបភាពតួឯកស្រីនាង Matt Peranee ថតរូបជួបជុំគ្រួសារខាងមិត្តប្រុសទាំងចាស់ក្មេងប្រុសស្រីយ៉ាងកក់ក្ដៅ!!

តារាសម្ដែងស្រីកូនកាត់តួឯកស្រីក្នុងរឿង My Love From Another Star របស់ថៃនាង Matt Peranee ថតរូបជួបជុំក្រុមគ្រួសារខាងមិត្តប្រុសយ៉ាងកក់ក្ដៅ ទោះជាមានពត៌មានមិនឈប់ឈរពីចំណងស្នេហាលើកនេះ។

ដោយបុរសដែលតួឯកស្រីដួងនេះកំពុងតែទាក់ទងនាពេលបច្ចុប្បន្នក៏គឺលោក Songkran Tejanarong អតីតស្វាមីតួឯកស្រីនាង Aff Taksaorn និងជាទាយាទគ្រួសារអ្នកជំនួញដ៏ស្ដុកស្ដម្ភក្នុងប្រទេសថៃផងដែរ។ ថ្មីៗនេះរូបភាពជួបជុំគ្រួសារខាងមិត្តប្រុសបានបង្ហោះក្នុងបណ្ដាញសង្គម គ្រួសារត្រកូល Tejanarong បានជួបជុំគ្នាបីជំនាន់ក្នុងនោះក៏មាន Matt Peranee និង Mint Chalida មកចូលរួមក្នុងនាមជាមិត្តស្រីរបស់កូនប្រុសទាំងពីរក្នុងផ្ទះនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ