កាក់កបណាស់! សុខ សោម៉ាវត្តី ទើបតែទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀតស្អាតណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងនិងជាពិធិការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី កំពុងសោយសុខជាមួយនិងសុភមង្គល ដែលមានគូស្នេហ៍ចេះយល់ចិត្តគឺលោក លី វ៉ាហេទ និងកូនស្រីសំណព្វចិត្តដ៏គួរឲ្យស្រលាញ់របស់ខ្លួនម្នាក់ទៀតផង។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ ពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់តារាស្រីរូបនេះ នាងតែងតែប្រើរបស់ល្អៗ និងប្រ៊េនៗ សុទ្ធសឹងតែមានតម្លៃមិនចាញ់តារាដទៃនោះទេ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងទើបតែបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងដែលអ្នកនាង ទើបតែទិញពណ៍ខៀវស្រស់ស្អាតខ្លាំងណាស់ ហើយរីឯតម្លៃវិញក៏មិនថោកនោះដែរ៕ តោះ! កុំឲ្យខាតពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី