សង្ហារហើយចិត្តល្អទៀត! Lee Minho បរិច្ចាគប្រាក់ដល់ទៅ ៨ កន្លែងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

កាលពីថ្មីៗ កន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូង កំពុងទទួលការរាតត្បាតពីវីរុសប្រភេទថ្មី COVID-19 ស្របពេលដែលមានតារាសម្ដែង និងតារាចម្រៀងជាច្រើននាំគ្នាបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាបន្ដបន្ទាប់សម្រាប់ចូលរួមជួយប្រជាជន ក៏ដូចជាប្រទេសរបស់ខ្លួន។

ក្នុងចំណោមអ្នកបរិច្ចាគទាំងអស់ ក៏មានតារាសម្ដែងប្រុសខ្ពស់ស្រឡះរូបសង្ហារ Lee Minho ផងដែរ។ អ្វីដែលកាន់តែគួរឲ្យភ្ងាក់ផ្អើល និងកោតសរសើរដល់តារាសម្ដែងប្រុសរូបនេះ គឺលោកបានចូលរួមបរិច្ចាគទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ដល់ទៅជាង ៣០០លានវ៉ុន (ប្រហែល​ ២៥០ ០០០ដុល្លារ) ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌ចំនួន​ ៨​ខុសៗ គ្នាដែលរួមមានដូចជា៖  Fruit of Love, Good Neighbors, Love Bridge, Save the Children, Green Umbrella និង​អង្គការជួយកុមារៗ ៣កន្លែង​ទៀត ដែលនេះពិតជាទង្វើដ៏សប្បុរសមួយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ