វាពិតជាដំណឹងគួរឲ្យភ្ងាក់ផ្អើលមួយ ដែលតារាសម្ដែងស្រីឈ្មោះល្បី Barbie Hsu ឬ សាន់ឆាយ ប្រកាស់លក់ផ្ទះដ៏ស៊ីវីល័យរបស់ខ្លួន ២ ខ្នង ដើម្បីជួយដោះបំណុលឲ្យប្ដីដែលកំពុងរកស៊ីខាតដើម។ នេះបើយោងតាមប្រភពពត៌មាន todayonline។
តាមប្រភពពត៌មានដដែលនោះ បានបញ្ជាក់ប្រាប់ទៀតថា តារាស្រីនេះ ប្រកាសលក់ផ្ទះរបស់ខ្លួន ២ ខ្នង ក្នុងចំណោមផ្ទះ ៣ ខ្នងដែលមាន។ មូលហេតុដែលឲ្យនាងសម្រេចចិត្តលក់ផ្ទះរបស់នាង ព្រោះតែប្ដីរបស់នាងលោក Wang XiaoFei កំពុងរកស៊ីខាតក្នុងរបរជំនួញសណ្ឋាគារនៅតៃវ៉ាន់ និងចិនដីគោក។
ក្នុងនោះផងដែរ តារាស្រីរូបនេះបានប្រកាសលក់ផ្ទះនៅ Residential Building ក្នុងតម្លៃ ៨.៩លានដុល្លារ ខណៈមួយខ្នងទៀតនៅ តំបន់ Khi Ke Tshu ជាយក្រុងតៃប៉ិក្នុងតម្លៃ ២.៨៥ លានដុល្លារ។
គួរបញ្ជាក់ផងដែរថា ប្ដីរបស់នាងបានជួបបញ្ហាក្នុងការធ្វើជំនួញតាំងពីចុងឆ្នាំ ២០១៩ មកម្ល៉េះ ស្របពេលវីរុសប្រភេទថ្មី COVID-19 ផ្ទុះឡើងកាន់តែធ្វើឲ្យជំនួញប្ដីរបស់នាងកាន់តែដុនដាប៕
ប្រភព៖ todayonline
អត្ថបទដោយ៖ ស្រីពេជ្រ