តស៊ូណាស់! សួស វីហ្សា និងស្វាមី ទៅដើរលេងថៃទាំងពាក់ម៉ាស់ព្រោះវីរុសCovid-19កំពុងផ្ទុះ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា បានក្លាយជាម្ដាយរបស់គេហើយ ព្រោះខណៈពេលនេះអ្នកនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ក្រោយពេលរៀបការបានប៉ុន្មានខែក្រោយមក។

យ៉ាងណាមិញបើយើងងាកទៅមើលជីវិតក្រោយអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ពិសេសនោះគឺអ្នកនាងតែងតែចំណាយពេលវេលាដើរកំសាន្តយ៉ាងសប្បាយរីករាយជាមួយនិងស្វាមីសឹងតែគ្រប់ទីកន្លែងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលអ្នកនាងបានបង្ហោះរូបភាពក្នុងដំណើរកំសាន្តជាមួយនិងស្វាមីនៅឯប្រទេសថៃ ហើយក្នុងនោះអ្នកនាងនិងស្វាមីក៏បានពាក់ម៉ាស់ការពារវីរុសឆ្លង Covid-19 ដែលកំពុងឆ្លងនៅប្រទេសថៃទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាបង្ហាញចិត្តព្រួយបារម្ភចំពោះអ្នកនាង សួស វីហ្សា និងស្វាមី ដែលមានវត្តមាននៅប្រទេសថៃ ខណៈវីរុសឆ្លង Covid-19 កំពុងតែផ្ទុះឡើង តែយ៉ាងណាមិញអ្នកទាំងពីរក៏បានពាក់ម៉ាស់ការពារបានយ៉ាងល្អដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី