ស្អាតខ្លាំងណាស់! Taew លេងឈុតកីឡាម្ដងនេះ មិនចាញ់ក្មេងអាយុ១៨ឆ្នាំនោះទេ!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn មានវ័យ៣១ឆ្នាំហើយ ហើយនាងក៏នៅតែទទួលបានការគាំទ្រខ្លាំង ពិសេសនោះគឺរូបសម្រស់ដ៏ស្រស់ស្អាត មិនចេះប្រែប្រួលរបស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Taew បានបង្ហាញខ្លួនជាមួយនិងសម្លៀកបំពាក់កីឡា រឹបរាងយ៉ាងស្រស់ស្អាត និងសុិចសីុ ធ្វើឲ្យហ្វេនៗនិងមហាជនបានឃើញហើយនាំគ្នាពោលពាក្យសរសើរ ថាមើលទៅនាងពិតជាស្រស់ស្អាតខ្លាំងណាស់ បើមិនប្រាប់មិនដឹងថានាងមានវ័យ៣១ឆ្នាំទេ សឹងតែច្រឡំថា១៨ឆ្នាំទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ កាន់តែស្រស់ស្អាតខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនប្រែប្រួលទៅតាមអាយុនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី