អូហូ! ទីបំផុត Pat ចេញមុខបកស្រាយរឿងដើមហេតុផ្តើមស្រលាញ់សង្សារក្មេងជាង១០ឆ្នាំ!

ជាការពិតណាស់ក្រោយពេលបែកធ្លាយថាតារាសម្ដែងថៃស្រីកូនមួយ Pat Napapa កំពុងតែមានទំនាក់ទំនងជាមួយនិងបុរសវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាមានអាយុប្អូននាងរហូតដល់១០ឆ្នាំមក ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។

ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ Pat ក៏បានចេញមុខបកស្រាយទាក់ទងនិងគូស្នេហ៍វ័យក្មេងរបស់នាង ដែលកំពុងទាក់ទងគ្នាយ៉ាងស្និតស្នាល ក្រោយពេលស្គាល់គ្នាអស់រយៈពេល៣ខែមក។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ Pat បានរៀបរាប់ថា «គាត់គឺជាមិត្តភក្តិរបស់ សង្សារប្អូនរបស់ខ្ញុំ ហើយនៅពេលដែលយើង ទៅណាមកណា គឺតែងតែជួបគ្នាជាញឹកញាប់ គាត់ជាមនុស្សកំប្លែងខ្លាំងណាស់។ ដំបូង ខ្ញុំទទួលស្គាល់ថា មិនបានគិតអ្វីចំពោះគាត់នោះទេ។ គាត់នៅក្មេង ហើយក៏មានអារម្មណ៍ថា ១០ ឆ្នាំ សម្រាប់ខ្ញុំ គឺច្រើនខ្លាំងណាស់។ ហើយ ខ្ញុំក៏មិនដែលមានទំនាក់ទំនង ជាមួយនរណាម្នាក់ ដែលមានអាយុខុសគ្នាខ្លាំងបែបនេះដែរ ហើយគាត់ក៏មិនមែនជា មនុស្សដែលត្រូវនឹង អ្វីដែលយខ្ញុំចង់បានដែរ។ តែផ្ទុយទៅវិញ ទំនាក់ទំនងរបស់ពួកយើង ក៏កាន់តែស្និតស្នាលខ្លាំង ពិសេសនោះគឺចាប់តាំងពីអំឡុងពេល ឆ្លងឆ្នាំថ្មីនេះតែម្ដង»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍រំភើបចំពោះ Pat ទីបំផុតនាងរកបានមិត្តប្រុសថ្មីហើយ ហើយពិសេសនោះគឺចេះយល់ចិត្តគ្នា ថ្វីត្បិតតែអ្នកទាំងពីរមានវ័យខុសគ្នាច្រើនបន្ដិចមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី