ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika កំពុងតែពរពោះកូនក្នុងផ្ទៃ ហើយក៏ត្រឹមសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
យ៉ាងណាមិញថ្ងៃសម្រាលក៏កាន់តែកៀក តារាស្រីរូបនេះកាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយនិងការតុបតែងខ្លួនបែបសិុចសីុរបស់នាង ក្នុងនោះគ្រប់គ្នាបានឃើញនាងបង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីនៅឯមាត់សមុទ្រ មើលទៅពិតជាសិុចសុី ទាក់ទាញខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរពីសម្រស់តារាស្រីរូបនេះ ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែក៏ដោយ ក៏នៅតែស្រស់ស្អាត និងសុិចសុីគួរឲ្យចាប់អារម្មណ៍ខ្លាំងដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី