ចុម! តារាថៃ Yoghurt លេងសុទ្ធតែថតរូបសុិចសុីបែបនេះទៀត ខណៈមានប្ដីទៅហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីដើមខែកុម្ភៈកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yoghurt បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម ហើយក្នុងនោះក៏មានវត្តមានតារាល្បីៗជាច្រើនទៅចូលរួមទៀតផង។

យ៉ាងណាមិញក្រោយពេលរៀបការបានមួយរយៈ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ ក្រោយពេលដែលគ្រប់គ្នាបានឃើញនាង បង្ហាញរូបភាពជាមួយនិងភាពសិុចសុីបញ្ចេញសាច់ ក៏ដូចជារូបភាពសុីអារម្មណ៍ ដែលនាងកំពុងតែត្រាំនៅក្នុងអាងទឹក ជាមួយផ្កាពណ៍ក្រហមជាច្រើន មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរតារាស្រីរូបនេះ ទោះបីជាសព្វថ្ងៃនាងរៀបការមានស្វាមីហើយក៏ដោយ តែនាងនៅតែបង្ហាញភាពសិុចសីុបាន និងទាក់ទាញមិនចាញ់ពីមុនដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី