ដូចប្រិយមិត្តគ្រប់គ្នាជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern Pimchanok កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក៏កំពុងតែធ្វើឲ្យគ្រប់គ្នាសរសើរពីសមត្ថភាពសិល្បៈរបស់នាងយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហាញពីសមត្ថភាពថ្មី ដោយក្នុងនោះនាងបានធ្វើជាអ្នកបញ្ចូលសម្លេង ឲ្យខ្សែភាពយន្តដ៏ល្បី ដែលមានចំណងជើងថា «Mulan» ដែលត្រូវបានផលិត ដោយក្រុមហ៊ុន Disney ផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ មិនត្រឹមតែជាតារាសម្ដែងដ៏បុិនប្រសពម្នាក់នោះទេ ហើយពេលនេះថែមទាំងជាអ្នកបញ្ចូលសម្លេងឲ្យក្រុមហ៊ុនល្បីថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី