សោកស្ដាយណាស់! សូម្បីខ្សែភាពយន្ដ “Mulan” ក៏ពន្យារពេលចាក់ផ្សាយដែរ

ប្រិយមិត្ត ដែលជាអ្នកគាំទ្រ និងតាមដានខ្សែស្រឡាយរបស់រឿង Disney ជឿជាក់ថាកំពុងតែទន្ទឺងរង់ចាំ ការចាក់ផ្សាយជាផ្លូវការរបស់រឿង “Mulan” ជាក់ជាមិនខាននៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ​ ២០២០ ខាងមុខនេះ។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ ក្រុមហ៊ុនផលិតខ្សែភាពយន្ដ និងគំនូរជីវចលល្បី Disney បានប្រកាសថានឹងពន្យាពេលការចាក់ផ្សាយរបស់ខ្លួនដោយសារវីរុស COVID-19។

គោលបំណងនៃការពន្យាពេលការចាក់ផ្សាយនៃខ្សែភាពយន្ដដ៏ល្បីនេះ ក៏ព្រោះតែគិតគូពីសុវត្ថិភាពរបស់អ្នកគាំទ្រជាចំបង និងចាំឲ្យវីរុសប្រភេទ COVID1-19 នេះ ថមថយចុះទៅវិញសិន។  ចំពោះថ្ងៃចាក់បញ្ចាក់ថ្មី មិនទាន់ត្រូវបានជាប្រកាសនៅឡើយនោះទេ។

After Footer (Active) - damrei Mr1 Zone2

គួររំលឹកផងដែរថា មិនមែនមានតែខ្សែភាពយន្ដ Mulan នោះទេ ដែលពន្យាពេលការចាក់ផ្សាយសូម្បីតែ ខ្សែស្រឡាយរឿងល្បីៗ ជាច្រើនដូចជា Fast & Furious និង Quiet Place 2 ក៏បានពន្យាពេលការចាក់ផ្សាយដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ