នរណាមិនច្រឡំ! តូតា លេងយក ដេត ស្រីនាដ ធ្វើអ្នកកំដរតែងខ្លួនមុខដូចគ្នាណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្ងៃនេះជាថ្ងៃពិសេសរបស់តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា តូតា ដែលត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០។

យ៉ាងណាមិញ កម្មវិធីមង្គលការនេះពិតជាធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ពិសេសនោះគឺអ្នកកំដរដែលតារាស្រីរូបនេះរើសយកមកធ្វើនៅក្នុងកម្មវិធីនោះ ដែលមានកញ្ញា ព្រះកាយ ច័ន្ទ កញ្ញា  នីតា វរវង្ស និងម្នាក់ទៀត គឺ ដេត ស្រីនាដ ដែលគ្រប់គ្នាល្បីថានាងនិងកូនក្រមុំមានមុខមាត់ស្រដៀងគ្នានោះ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ ក្រោយពេល ដេត ស្រីនាដ តុបតែងខ្លួនជាអ្នកកំដរ ថតជាមួយនិងកញ្ញា តូតា សម្រស់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ មើលទៅពិតជាស្រស់ស្អាត សឹងតែមើលច្រឡំថាជាកូនក្រមុំទៀតផង ព្រោះមុខមាត់នាងនិងកូនក្រមុំពិតជាដូចគ្នាណាស់៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី