ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ណែនាំអំពីនីតិវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ដល់បុគ្គលិកដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID-19។
១. បន្ទប់ត្រូវមានខ្យល់ចេញចូលល្អ
២. កាត់បន្ថយការប្រើប្រាស់កន្លែងទំនេររួម និងកាត់បន្ថយកន្លែងរស់នៅរួមគ្នា
៣. ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងរោគសញ្ញារយៈពេល១៤ថ្ងៃ
៤. បើមានរោគសញ្ញាណាមួយខាងលើ ឬមានបញ្ហាសុខភាព ត្រូវរាយការណ៍ទៅលេខ ១១៥
៥. អនុវត្តអនាម័យឲ្យបានញឹកញាប់
៦. ខ្ទប់ច្រមុះ ឬមាត់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ ពេលក្អក ឬកណ្តាស់
៧. ត្រូវសម្អាតបន្ទប់ស្នាក់នៅ និងបន្ទប់ទឹកឲ្យបានញឹកញាប់
៨. ត្រូវបោកគក់សម្លៀកបំពាក់ ស្រោមពូក ស្រោមខ្នើយ និងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕