ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Lydia Sarunrat និងស្វាមី Matthew Deane កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពេលនេះអ្នកទាំងពីរកំពុងតែទុកជំងឺ Covid-19 ដែលជាប្រភេទជម្ងឺឆ្លងដ៏កាច់សារហាវកំពុងរាតត្បាតសព្វថ្ងៃនេះ។
ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ Lydia បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងសង្វេគជំនួសនាង ក្រោយពេលដែលនាងបានបង្ហោះសាររៀបរាប់យ៉ាងក្ដុកក្ដួលថា៖
«ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២០ គឺជាថ្ងៃ ដែលមិនអាចបំភ្លេចបាន សម្រាប់ក្នុងជីវិត សូមអរគុណ ចំពោះគ្រប់គ្នា ដែលតែងតែ លើកទឹកចិត្តកន្លងមក ដោយការផ្ញើរសារ វាគឺជាកម្លាំងចិត្ត សម្រាប់ ប្រយុទ្ធប្រឆាំង យកឈ្នះជំងឺមួយនេះ។ សូមផ្ញើរការលើកទឹកចិត្ត ដល់អ្នកឆ្លងមេរោគ Covid-19 ទាំងអស់គ្នាផង យើងនឹងយកឈ្នះ វាជាមួយគ្នា ហើយយើងក៏ កុំចុះចាញ់ Covid-19 យើងត្រូវអត់ធ្មត់។
រីករាយខួបអាពាហ៍ពិពាហ៍លើកទី ៥ របស់យើង Matthew Deane ហើយថ្ងៃនេះ Demi (កូនស្រីពៅ) ក៏អាយុ ៧ខែ ហើយក៏នឹកដល់ កូនប្រុសច្បង Dylan ផងដែរ»។
ក្រោយពេលឃើញបែបនេះ គ្រប់គ្នាពិតជាអាណិត Lydia យ៉ាងខ្លាំង មិននឹកស្មានថាខួបអាពាហ៍ពិពាហ៍នាងនិងស្វាមីឆ្នាំនេះ បានត្រឹមតែបង្ហោះសារនឹកស្វាមីនិងកូនបែបនេះសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី