ម្នាក់ចិន ម្នាក់កូរ៉េ! GongYoo និង TangWei ត្រៀមចាប់ដៃគូគ្នាសម្ដែងក្នុងខ្សែភាពយន្ដថ្មី

ជាការពិតទៅនេះ មិនមែនជាលើកទី ១ ដែលចិន និងកូរ៉េសហការគ្នាថតរឿងនោះទេ ក៏ប៉ុន្ដែលើកនេះ តារាសម្ដែងដែលបានត្រូវជ្រើសរើសឲ្យសម្ដែងរួមគ្នាគឺសុទ្ធសឹងតែជាតារាលំដាប់កំពូលប្រចាំប្រទេសដែលធ្វើឲ្យអ្នកគាំទ្រពិតជារំភើប និងរីករាយក្រោយពីបានទទួលនូវដំណឹងមួយនេះ។

យោងតាមប្រភពពត៌មាន Dramapanda បានឲ្យដឹងថា តារាសម្ដែងប្រុសឈ្មោះល្បី និងជាឯកប្រុសរឿង “Goblin” លោក GongYoo និងត្រៀមចាប់ដៃគូគ្នាជាមួយតារាស្រីជើងចាស់ល្បីឈ្មោះរបស់ប្រទេសចិន TangWei សម្ដែងក្នុងខ្សែភាពយន្ដ “Wonderland”។ ដោយឡែក ខ្សែភាពយន្ដមួយនេះ ក៏មានការចូលរួមសម្ដែងពីតារាជាច្រើនទៀតដូចជា Park Bogum, Bae Suzy, Choi WooShik, Jung Yu Mi ដែលសុទ្ធតែជាកំពូលតារាសម្ដែងល្បីឈ្មោះ និងមានទេពកោសល្យខ្ពស់។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញ មិនទាន់មានពត៌មានច្បាស់លាស់នៅឡើយពីថ្ងៃចាប់ផ្ដើមថត និងចាក់បញ្ចាំង ប៉ុន្ដែគ្រាន់តែវត្តមានរបស់តួសម្ដែង ដែលត្រៀមលេចមុខនៅក្នុងខ្សែភាពយន្ដនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារទៅហើយ។ ចំពោះពត៌មានបន្ថែមទាក់ទងនឹងខ្សែភាពយន្ដនេះ Today Sharing News នឹងជម្រាបជូននៅពេលក្រោយទៀត៕

អត្ថបទដោយ៖​ ស្រីពេជ្រ