ជាការពិតណាស់ ក្រោយពេលតារាប្រុសស្រីដ៏ល្បី ដែលជាគូស្វាមី ភរិយានឹងគ្នាគឺ លោកMatthew និង Lydia តេស្ដរកឃើញថាវិជ្ជមានវីរុស Covid-19 មក មហាជននិងហ្វេនៗជាច្រើនកើតចិត្តអាណិតនាងនិងស្វាមីយ៉ាងខ្លាំង ពិសេសនោះគឺកូនប្រុសស្រីពីររូបដែលនៅតូចៗ ត្រូវឃ្លាតពីម្ដាយឪពុកនេះឯង។
ក្នុងនោះផងដែរ ថ្មីៗនេះ Lydia សឹងតែធ្វើឲ្យហ្វេនៗជាច្រើនទប់ទឹកភ្នែកមិនចង់ជាប់ ព្រោះតែនាងបានបង្ហោះរូបភាពក្នុង Story IG របស់នាង បង្ហោះពីសកម្មភាពនិងនិយាយទូរស័ព្ទជាមួយនិងកូនៗ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ ហើយតាមរយៈរូបភាពនោះ Lydia បានបញ្ចេញស្នាមញញឹមទៅកូនៗ ព្រោះឃើញកូនៗរបស់ខ្លួនមានភាពរីករាយនិងសុខភាពមាំមួនបែបនេះ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែកើតចិត្តអាណិត Lydia និងស្វាមី ហើយគ្រប់គ្នាក៏បានជូនពរឲ្យនាងនិងស្វាមី ឆាប់ជាសះស្បើយឆ្លងកាត់ជម្ងឺនេះឲ្យបាន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី