វីរុស Covid-19 អុកឡុកពេក! Fan BingBing បង្ហោះវីដេអូបង្រៀនលាងដៃឲ្យបានត្រឹមត្រូវ

កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន នាង Fan BingBing បានបង្ហោះនូវវីដេអូរាំខ្លីមួយ ដើម្បីបង្ហាញមហាជន ពីរបៀបលាងដៃឲ្យបានស្អាត និងត្រឹមត្រូវ នៅលើបណ្ដាញសង្គមរបស់នាង។

មិនតែប៉ុណ្ណោះ ក្នុងវីដេអូនោះ តារាស្រីរូបនេះ ក៏បានភ្ជាប់ជាមួយនូវពាក្យពេច៍ក្រើនរំលឹកឲ្យមនុស្សទាំងអស់មានការប្រុងប្រយ័ត្នថា “លាងសំអាតដៃរបស់អ្នកឲ្យបានញឹកញាប់ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចៀសវាងឆ្លងនូវជំងឺនានា”។ ស្របពេលនោះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានចូលបញ្ចេញមតិអរគុណ ក៏ដូចជាផ្ដាំឲ្យតារាស្រីរូបនេះថែទាំសុខភាពរបស់ខ្លួនឯង ហើយប្រុងប្រយ័ត្នដូចគ្នា និងឆាប់ត្រលប់មកវិញជាមួយរឿងភាគថ្មីរបស់ខ្លួន។

After Footer (Active) - damrei Mr1 Zone2

គួររំលឹកផងដែរថា មិនមែនត្រឹមតែតារាស្រីរូបនេះទេ ដែលបង្ហោះពីវីដេអូ អប់រំ ពីរបៀបលាងដៃឲ្យបានត្រឹមត្រូវ សូម្បីតែតារាស្រី Huang Shengyi, Ada Choi និងជាច្រើនទៀត ក៏បានបង្ហោះវីដេអូស្រដៀងគ្នាបែបនេះ ដើម្បីផ្ដាំផ្ងើរទៅកាន់មហាជន ក៏ដួចជាហ្វេនឲ្យប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្លួន កុំឲ្យឆ្លងវីរុស Covid-19៕
តោះមកមើលស្រីស្អាត Fan BingBing បង្រៀនលាងដៃឲ្យបានត្រឹមត្រូវបន្ដិចមើល៖

 

View this post on Instagram

 

A post shared by Fan Bingbing 范冰冰 (@bingbing_fan) on

ប្រភព៖ thestar
អត្ថបទដោយ៖ ស្រីពេជ្រ