អីយ៉ា! ស្ងាត់ៗ Push និង Jooy បង្ហាញផ្ទះថ្មីរបស់ខ្លួនពិតជាស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលរៀបការរួច តារាសម្ដែងថៃល្បីឈ្មោះ DJ Push និង Jooy មិនទាន់មានដំណឹងល្អក៏ពិតមែន តែគ្រប់គ្នានៅតែឃើញអ្នកទាំងពីរផ្អែមល្ហែមជាមួយនិងគ្នា ហើយតែងតែចំណាយពេលវេលាជាមួយគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ ស្រាប់តែថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញ Push បង្ហាញរូបភាពផ្ទះដ៏ស្រស់ស្អាតមួយ នឹងសរសេរ Caption រៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«មិនឃើញពីមុខ តែក៏បាន ឃើញផ្នែកនៃ ដំបូលផ្ទះ ក៏ល្អដែរ។ ជិតបានក្លាយជា ការពិតហើយ»

ក្រោយពេលឃើញបែបនេះ គ្រប់គ្នាពិតជាសរសើរដ៏ស្វាមីភរិយាមួយគូនេះ ទីបំផុតជិតសម្រេចបំណងបានផ្ទះដ៏ធំស្កឹកស្កៃមួយទៀតហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី