កាលពីពេលថ្មីៗ កន្លងទៅនេះ តារាចម្រៀងប្រុសវ័យក្មេង Fan Cheng Cheng ដែលត្រូវជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន Fan Bing Bing បានចូលរួមក្នុងកម្មវិធី “Welcome back to Sound”។ ខណៈពេលនោះ លោកក៏ត្រូវបានគេចោទសួរថា “ប្រសិនបើមានសង្សារ តើលោកនឹងប្រាប់ឳពុកម្ដាយរបស់ខ្លួនដែរ រឺទេ ?”
ភ្លាមៗ នោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានប្រាប់ថា “អត់ទេ, ពីព្រោះថា ខ្លាចមានលទ្ធផលដូចបងស្រីរបស់ខ្លួន Fan Bing Bing”។ លោកក៏បានបន្ដទៀតថា “កាលពីបងស្រីនៅក្មេង ហើយលួចមានសង្សារត្រូវ ប៉ា ម៉ាក់ ដឹង។ គ្រាន់តែមកដល់ផ្ទះភ្លាមក៏ត្រូវប៉ាម៉ាក់វៃ ជាមួយនឹងប្រដាប់ព្យួរសម្លៀកបំពាក់ ប៉ាម៉ាក់ របស់លោកពិតជាកាច”។
គួររំលឹកផងដែរថា បច្ចុប្បន្ន Fan Cheng Cheng ជាតារាចម្រៀងប្រុសលេចធ្លោវ័យក្មេងម្នាក់ក្នុងវិស័យសិល្បះចិន រូបគេកំពុងពង្រីកកេរ្ដិ៍ឈ្មោះរបស់ខ្លួន និងដើរតាមគន្លងរបស់បងស្រី Fan BingBing៕
អត្ថបទដោយ៖ ស្រីពេជ្រ