ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះ Lydia និងស្វាមី បានឆ្លងវីរុស Covid-19 ដូចគ្នាក៏ពិតមែន តែកន្លងមកក្រុមគ្រូពេទ្យ នៅតែដាក់អ្នកទាំងពីរនៅបន្ទប់ដាច់ដោយឡែកពីគ្នា មិនបានជួបគ្នានោះទេ ធ្វើឲ្យហ្វេនៗជាច្រើនអាណិតដល់អ្នកទាំងពីរខ្លាំងណាស់។
យ៉ាងណាមិញ ក្រោយពេលឃ្លាតគ្នាអស់រយៈពេលជាច្រើនថ្ងៃ ស្រាប់តែពេលនេះ Lydia បានបង្ហោះសារប្រាប់មហាជននិងហ្វេនៗរបស់ខ្លួនថា នាងនិងស្វាមីអាចនៅបន្ទប់ជាមួយនិងគ្នាហើយ ពេលនេះនាងលែងអផ្សុសនិងមានកម្លាំងចិត្តច្រើនជាងមុនទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍ត្រេកអរ ក្រោយពេលឃើញតារាស្រីរូបនេះនិងស្វាមី បានជួបជុំគ្នាបន្ទាប់ពីនៅបន្ទប់ដោយឡែកអស់រយៈពេលជាច្រើនថ្ងៃ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី