នារីណាមិនស្រលាញ់! មើលរូបភាពនេះបានដឹងថា​ចង្កេះ Yaya តូចណាស់ សូម្បីក្រដាសមួយសន្លឹកក៏បាំងជិត!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាជ្រាបអញ្ចឹងថា Yaya គឺជាតារាសម្ដែងថៃស្រីម្នាក់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏មានហ្វេនៗមិនតិតនាក់នោះទេ ស្រលាញ់និងចូលចិត្តនាងមិនថារូបសម្រស់ឬក៏សមត្ថភាពសម្ដែងរឿងនោះទេ។

ជាក់ស្ដែងថ្មីៗនេះ Yaya ក៏បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលនាងបង្ហោះរូបភាព ដែលមានស្លាកក្រដាសសំណូមពរដល់ប្រជាជនគ្រប់ៗគ្នា ធ្វើការការពារទៅលើបញ្ហាជំងឺឆ្លង Covid-19 ដែលកំពុងរាតត្បាល។

ក្នុងនោះអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ គ្រប់គ្នាបានឃើញរាងនៅត្រង់ចង្កេះ Yaya មើលទៅពិតជាតូចខ្លាំងណាស់ សូម្បីតែក្រដាសតូចមួយសន្លឹកក៏អាចបាំងរាងត្រង់ចង្កេះនាងជិតដែរ ដែលរាងមួយនេះគ្រាន់តែនារីៗឃើញហើយលាន់មាត់សរសើរចង់បានគ្រប់គ្នា៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី