ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការសម្ដែងរឿង ហើយសព្វថ្ងៃនាងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ Bella បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនសរសើរគ្រប់គ្នា ក្រោយពេលដែលគ្រប់គ្នាទទួលដំណឹងថា នាងបានបរិច្ចាគ ប្រាក់២៥០០.០០០ បាត ដែលស្មើរនឹង ទឹកប្រាក់ប្រមាណជាង ៦២,៥០០ ដុល្លា ទៅដល់មន្ទីរពេទ្យចំនួន ៥ ដែលនៅក្នុង មន្ទីរពេទ្យមួយ បានទឹកប្រាក់ ចំនួន ៥០០,០០០ បាត ដែលស្មើរនឹងទឹកប្រាក់ ប្រមាណជាង ១២,៥០០ ដុល្លារឯណោះ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរទឹកចិត្តតារាស្រីរូបនេះយ៉ាងខ្លាំង ដែលបានបរិច្ចាគប្រាក់ជាច្រើនជូនដល់មន្ទីរពេទ្យដល់ទៅ៥ ដើម្បីទប់ស្កាត់ជំងឺឆ្លង Covid-19 ដែលកំពុងរាតត្បាតនោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី