វីរហើយ! ថ្ងៃការរបស់ Namfon មានអ្នកឆ្លងCovid-19 ធ្វើឲ្យភ្ញៀវដែលចូលរួមកំពុងភ័យ!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលថ្មីៗមានបណ្ដាញសង្គមមួយបានចេញមុខ បង្ហើបថា នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ តារាសម្ដែងស្រី Namfon Patcharin និងស្វាមី កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅនេះ មានបុគ្គលិកបម្រើការម្នាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរុស Covid-19 ។

ក្នុងនោះផងដែរ ក្រោយពេលព័ត៌មាននេះលេចលឺចេញទៅភ្លាម Namfon និងស្វាមីក៏បានទាក់ទងទៅខាងសណ្ឋាគារ ហើយខាងសណ្ឋាគារក៏បញ្ជាក់ថាយ៉ាងដូច្នេះថា គាត់ពិតជាបាន មកធ្វើការនៅថ្ងៃនោះពិតមែន (ថ្ងៃទី ២០ ខែមីនា) ដោយទទួលបន្ទុក ជួយប្រមូលចាន និងកែវភេសជ្ជៈ នៅពេលពិធីត្រូវបានបញ្ចប់ ហើយខាងសណ្ឋាគារ មានច្បាប់តឹងរឹង ក្នុងពេលទៅជួបភ្ញៀវទាំងអស់ ដោយត្រូវពាក់ម៉ាស់ ហើយមិនឲ្យទាក់ទង ជិតស្និទ្ធជាមួយមនុស្ស ក្នុងតួនាទីការងារនោះទេ»។

យ៉ាងណាមិញក្រោយពេលកើតរឿងនេះហើយ Namfon និងស្វាមី ក៏បានសុំទោសទៅដល់ភ្ញៀវកិត្តិយសទាំងអស់ ហើយអ្នកទាំងពីរក៏បានទាក់ទងទៅអ្នកទាំងអស់គ្នាដែរ តែខណៈពេលនេះពួកគេពុំទាន់មានរោគសញ្ញាអ្វីប្លែកនោះទេ ហើយពេលនេះ Namfon និងស្វាមីក៏បានឃុំខ្លួនឯងឲ្យគ្រប់១៤ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពជូនគ្រប់គ្នា និងសំណូបពរភ្ញៀវកិត្តិយសដែលចូលរួម ប្រសិនបើមានកម្ដៅខ្លួនលើសពី ៣៧.៥ អង្សារ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ ក្អក ឈឺខ្លួន ព្រមទាំងដកដង្ហើមមិនស្រួល ឲ្យទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី