នរណាក៏ឃើញក្មេងដែរ! ពេជ្រ សោភា បង្ហាញខ្លួនក្នុងឈុតក្រហមលើកនេះស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការចេញបទចម្រៀងថ្មីៗ ឬក៏រូបសម្រស់របស់អ្នកនាងនៅពេលបច្ចុប្បន្ននោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ទៀត នៅពេលគ្រប់គ្នាបានឃើញអ្នកនាងបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៍ក្រហមយ៉ាងលេចធ្លោ អមជាមួយនិងបូរផ្ការពាក់នៅលើក្បាលយ៉ាងស្រស់ស្អាតទៀត មើលទៅសម្រស់អ្នកនាងពិតជាក្មេងជាងវ័យច្រើនណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរពីសម្រស់តារាស្រីរូបនេះ ទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើនក៏ពិតមែន តែសម្រស់នៅតែស្រស់ស្អាតនិងទាក់ទាញគ្រប់ពេលវេលាខ្លាំងដដែល ពិសេសនោះគឺឈុតពណ៍ក្រហមដែលអ្នកនាងគ្រប់ថ្មីៗនេះតែម្ដង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី