មហាជនជាច្រើនបាននាំគ្នាបង្ហាញក្ដីអាណិតអាសូចំពោះ តារាសម្ដែងជើងចាស់កញ្ញា សូដា នីតា ក្រោយពេលទទួលដំណឹងថា កាលពីយប់មិញនេះ ម្ដាយជាទីស្រលាញ់របស់នាងបានទទួលមរណៈភាពហើយ បន្ទាប់ពីឈឺធ្ងន់ និងបញ្ចូនទៅសង្គ្រោះបន្ទាប់នៅឯមន្ទីរពេទ្យ។
ក្នុងនោះផងដែរ កញ្ញា សូដា នីតា ក៏បានបង្ហោះរូបភាពនិងសារយ៉ាងក្ដុកក្ដួលក្នុងបណ្ដាញសង្គមរបស់ខ្លួនដែរថា «នៅគេងជិតម៉ាក់ កំដរម៉ាក់ ម្តងមានអាម្មរណ៍ថាឈឺចាប់ ព្រោះម៉ាក់ចាកចេញទៅ ម្តងមានអារម្មណ៍ថាកក់ក្តៅ ព្រោះបានក្បែរម៉ាក់ដូចមុនម៉ាក់មិនទាន់ទៅចឹង … ម៉ាក់អើយក្រោកឡើង កូនចង់អោបម៉ាក់ទៀត»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងអាណិតតារាស្រីរូបនេះ មិនគួរណាបាត់បង់ម្ដាយជាទីស្រលាញ់របស់ខ្លួនយ៉ាងឆាប់រហ័សបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី