ការជួបជុំមហាគ្រួសារឌីជេប្រចាំឆ្នាំ DJs Party 2019 ដើម្បីសាមគ្គីភាព និងចូលរួមជួយការងារសង្គម

ភ្នំពេញ ៖ ការជួបជុំឌីជេទូទាំងប្រទេសប្រចាំឆ្នាំ DJs Party លើកទី៥ និងប្រារព្វឡើងនៅថ្ងៃទី ៨មិនា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯ Angel Skybar លើដំបូលនៃសណ្ថាគារ Le Grand Hotel ជាប់ផ្លូវភ្លោះ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង ជាច្រើន​នាក់ ក្នុងកម្ពុជា ដើម្បី​ផ្លាស់ប្តូរ ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែកឲ្យ​គ្នា ​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា ​និង​គ្នា ជាពិសេស ប្រមូលថវិកា ចូលរួមជួយការងារសង្គម។

កម្មវិធី DJ party ជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង Dj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖

ទី១៖ ចង់ឲ្យមានការជួបជុំញ្ញាំអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាព ស្និតស្នាលគ្នាទៅវិញទៅមក
ទី២៖ ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅ មកអំពីអាជីពការងារ
ទី៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
ទី៤៖ ដើម្បីរៃអង្គាសប្រាក់ សំរាប់ជួយដល់កុមាកំព្រា និងចូលរួមជួយការងារសង្គម។

កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំងតាមរយៈ ការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ។

ដោយឡែក ការជួបជុំប្រចាំឆ្នាំនេះ យើងបានបន្តជារៀងរាល់ឆ្នាំ ហើយកំណើន DJs ក្លឹប Djs, Mc វិទ្យុ ទូរទស្សន៍ និងមិត្តៗសិល្បះករ រួមទាំងបងប្អូនសប្បុរសជននានា ចូលរួមកាន់តែច្រើនរហូតដល់បច្ចុប្បន្ននេះ។

ចំពោះ DJs Party 2019 ឆ្នាំនេះ មានការសហការឧបត្ថម្ភដោយ Angel Skybar & Restaurant ផ្លូវ១៣០, ហាងកាហ្វេ ម៉ាខាត់ ផ្លូវ៤៣២, ភោជនីយដ្ឋាន មីតធីង ផ្លេស & ហាង រចនាបុកល្ហុង ផ្លូវ២៤០, ឃ្លាំងលក់រថយន្ត Numpav AutoCar ផ្លូវ៦០ប៉េ, ស្រាបៀរ Hite, ទឹកផ្លែឈើសុខភាព Gardian ក្រោយសាលាស៊ីសុវត្តិ និងសណ្ថាគារ រស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង។
ក្នុងនោះ ក៏មានការជ្រុមជ្រែងអំពី ក្លឹបអ្នកសារពត៌មានកម្ពុជា រួមមាន TV3 ទទក ដើមអម្ពិល Lookingtoday Freshnews កាសែតរស្មីកមម្ពុជា កម្ពុជាថ្មី 1- www.enn-news.com 2- www.cambodiaplusnews.com 3- www.srntv.net 4- www.aseatv.net 5- www.express.com.kh 6- www.khmerbestnews.com 7- www.r-magazine.com 8- www.toppostnews.com 9- www.sportlifenews.com 10- www.thebest-news.com 11- www.apsaracentral.com 12- www.kessaraproduction.com 13- www.drsuperstars.com 14- www.rkt-tv.online 15- www.rktnews.com 16- www.tnn-news.com 17- www.csndaily.com 18- www.csn-news.com 19- www.cpntv.net 20- www.bbn-tv.com 21- www.todaysharing.com 22- www.happinessdiary.news 23- www.sportlifenews.com 24- www.angsnoulpost.com
25- www.cn-post.com 26- tips.camboauto.com 27- khmerdam.com 28- tsk-news.com 29- ksp-post.media 30- www.kohreport.com 31-www.campost.news។

ដូច្នេះ សូមបងប្អូន DJs, Mc, Artist និងសប្បុរសជន អញ្ជើញចូលរួមអោយបានច្រើនកុះករ។
ទំនាក់ទំនងកម្មវិធី៖
លោក Tomato: 016 776 107
លោក Element: 015 495 969
លោក Deny: 010 660 444
លោក Vicheth: 070 979990
លោក Bonny: 0969911007