ឡូយមែន! កូនប្រុស ឱក សុគន្ធកញ្ញា ទើបប៉ុនហ្នឹងសោះ ក៏ក្លាយជា Brand Ambassador ម្នាក់បាត់ទៅហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលកូនប្រុសរបស់អ្នកនាង ឱក សុគន្ធកញ្ញា កើតមក ក៏មានបណ្ដាផលិតផលក្នុងស្រុកជាច្រើនចាប់អារម្មណ៍ និងថែមទៀតបានទំនាក់ទំនងទៅថតផ្សាយពាណិជ្ជកម្មទៀតផង ធ្វើឲ្យកូនតារាស្រីរូបនេះអាចរកលុយបានតាំងពីតូចមកម្ល៉េះ។

ជាក់ស្ដែងថ្មីៗនេះស្រាប់តែទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតគឺ កូនអ្នកនាងបានទទួលការងារថ្មីមួយ គឺក្លាយជា Brand Ambassador ម្នាក់ទៀតផង នេះបើយោងតាមប្រភពពីបណ្ដាញសង្គមអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះរៀបរាប់ថា «ម៉ាក់ៗរៀបចំខ្លួនឲ្យកូនទៅណាហ្នឹង បើចេញទៅណាមិនបានផង.. ចឹងមានតែរៀបចំខ្លួនគេងវិញហើយ…! ជម្រាបសួរ អ៊ុំ ពូ មីង បងៗ ថ្ងៃនេះ #Charlie brand ambassador…»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើននាំគ្នាសរសើរកូនប្រុសតារាចម្រៀងស្រីរូបនេះ ទើបតែកើតមិនទាន់បានប៉ុន្មានផង ក៏អាចរកលុយឲ្យគ្រួសារបណ្ដើរៗបាត់ទៅហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី