វាពិតជារឿងដ៏គួរឲ្យរីករាយមួយដែលតារាសម្ដែងប្រុស Park SeoJoon និង តារាចម្រៀងស្រីឈ្មោះល្បី IU មានឱកាសសម្ដែងខ្សែភាពយន្ដរួមគ្នា ព្រោះអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពសម្ដែងប៉ិនប្រសប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ មិនថា តែក្នុង និងក្រៅប្រទេស។
តាមរយៈការបញ្ជាក់របស់ IU កំឡុងពេលដែលនាងចូលរួមកម្មវិធីវិទ្យុ KBS Cool FM បានឲ្យដឹងថា៖ “ដោយសារខ្សែភាពយន្ដមួយនេះនឹងចាប់ផ្ដើមថតនៅខែ ឧសភា បែបនេះហើយ ពួកយើងទាំងពីរត្រូវជួបគ្នាជាញឹកប៉ុន្មានថ្ងៃនេះ ថែមទាំងបានអានប៉ារ៉ូលរឿង និងញ៉ាំបាយជុំគ្នាទៀតផង។ សម្រាបខ្ញុំវាពិតជាមានភាពកក់ក្ដៅ រីឯបរិយាកាសក៏មានភាពរីករាយដែរ”។
គួររំលឹកផងដែរថា ខ្សែភាពយន្ដ ដែលអ្នកទាំងពីរត្រូវសម្ដែងរួមគ្នាមានចំណងជើងថា “Dream” ដែលដឹកនាំសម្ដែងលោក Lee Byunghun ជាអ្នកដឹកនាំដែលមានស្នាដៃដ៏ជោគជ័យតាមរយៈរឿង «Extreme Job» និងរឿង «Be Melodramatic»៕
អត្ថបទដោយ៖ ស្រីពេជ្រ