ត្រឹម​តែ៥ចំណុច​ខាងក្រោម​នេះ​បញ្ជាក់ថា អ្នក​កំពុង​តែបំផ្លាញ​ជីវិត​របស់ខ្លួ​ន​ឯង​

ប្រសិនបើអ្នកមានមិត្តភ័ក្ដិឬមនុស្សមួយចំនួន ដែលអ្នកស្គាល់កំពុងតែធ្វើអ្វីមួយហាក់ដូចជាបំផ្លាញដល់ជីវិតខ្លួនឯង អ្នកគួរព្យាយាមចែករំលែកយោបល់ និងជួយដល់ពួកគេឲ្យគេចផុតពីសកម្មភាពទាំងនោះ។ ប៉ុន្តែមុនដំបូង អ្នកត្រូវដឹងជាមុនសិនថា មនុស្សដែលកំពុងបំផ្លាញជីវិតខ្លួនឯងនោះតែងសម្ដែងអាការៈបែបណាខ្លះ ៖

១.តែងបោះបង់ចោលការធ្វើអ្វីមួយដោយងាយ ៖ មនុស្សដែលកំពុងបំផ្លាញជីវិតខ្លួនឯង គឺជាមនុស្សដែលមានឆន្ទៈ និងភាពមោះមុតក្នុងការធ្វើអ្វីមួយ តិចតួចបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេតែងតែមានគំនិត ថាចង់បោះបង់ចោលកិច្ចការអ្វីទាំងអស់ដោយគ្មានមូលហេតុតែម្ដង។

២.មិនទទួលយកការជួយរបស់អ្នកផ្សេង ៖ ពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកដទៃ មកជួយគេ ក្នុងការធ្វើអ្វីមួយនោះទេ។ ការធ្វើអ្វីដោយគ្មានការជួយពីអ្នកដទៃ គឺកាន់តែធ្វើឲ្យជីវិតប្រឈមនឹងភាពបរាជ័យកាន់តែជិតបំផុត។

៣.មិនខ្វល់ពីទស្សនៈអ្នកដទៃ ៖ គេតែងមិនស្ដាប់គំនិតឬ ទស្សនៈរបស់អ្នកដទៃ ដោយគិតថាខ្លួនអាចមានសមត្ថភាពគ្រប់គ្រាន់ធ្វើអ្វីបានដោយខ្លួនឯង ហើយគំនិតអ្នកដទៃគឺមិនចាំបាច់ទាល់តែសោះសម្រាប់គេ។

៤.ពិសាគ្រឿងញៀននិងស្រវឹងច្រើនជ្រុល ៖ ការយកគ្រឿងញៀននិងគ្រឿងស្រវឹងមកដាក់ជាប់ខ្លួននោះ គឺប្រៀបបាននឹងយកភ្លើងមកដាក់ជិតខ្លួនដូច្នេះដែរ។ អ្នកអាចមានបញ្ហា និងរឿងស្មុគស្មាញដែលត្រូវគិតច្រើន ប៉ុន្តែ គ្រឿងអស់ទាំងនោះ វាហាក់ដូចជាគ្មានប្រយោជន៍ទាល់តែសោះ សម្រាប់អ្នក ហើយវាអាចជាអាវុធមួយសម្លាប់ជីវិតអ្នកនៅថ្ងៃមុខក៏ថាបាន។

៥.ចាកចេញពីចំណងមិត្តភាពនានា ៖ អ្នកកំពុងបំផ្លាញខ្លួនឯង ដោយបានបោះបង់ចោលមិត្តភាពរវាង គ្រួសារ មិត្តភ័ក្ដិ គូស្នេហា ឬមនុស្សល្អសម្រាប់អ្នកនោះ។ ជីវិតដែលមានន័យ ទាល់តែអ្នកមានមនុស្សជាទីស្រលាញ់នៅចាំថែរក្សា និងផ្ដល់ខ្នងបង្អែកផ្សេងៗ តែបើអ្នកសម្រេចចិត្តចាកចេញពីពួកគេដោយបញ្ហាតូចតាចអ្វីមួយ តើអ្នកហាក់ដូចជាកំពុង​ធ្វើបាបខ្លួនឯងឬយ៉ាងណា?