រាងតារាស្រីជំនាន់ក្រោយល្មមៗ សុំចាញ់តែម្ដង! សៀវឡុងនី ឆ្នាំ ១៩៩៥ ថតរូបបង្អួតសម្រស់ក្បាលពោះស្អាតកប់ (មានរូបភាព)

ថ្វីបើមានអាយុ ៤៧ ឆ្នាំ ទៅហើយក្ដី តែ Carman Lee ដែលគេស្គាល់ថាជា តួឯកស្រី សៀវឡុងនី ឆ្នាំ​១៩៩៥ នៅតែថែរក្សាសម្រស់របស់ខ្លួនបានយ៉ាងល្អ រហូតធ្វើឲ្យមហាជនជាច្រើនបានលាន់មាត់សរសើរតែម្ដង។

កាលពីថ្មីៗ កន្លងនេះ តារាសម្ដែងស្រីជើងចាស់រូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន ដែលបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រឡូនស្លីម មានសាច់ដុំពោះ ដែលបានមកពីការហាត់ប្រាណយ៉ាងទៀងទាត់ អមជាមួយរូបសម្រស់ដែលមើលទៅក្មេងមិនចេះចាស់របស់នាង។

After Footer (Active) - damrei Mr1 Zone2

ជាការពិតណាស់ គ្រាន់តែបង្ហោះរូបនេះភា្លម ក៏មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិឥតដាច់សរសើរពីរូបសម្រស់របស់តារាសម្ដែងស្រី Carman Lee ព្រោះហាក់ដូចជាមិនមានអ្វីប្រែប្រួលសោះ នៅតែស្អាតដូចដើម រីឯរាងវិញគឺស្អាតសឹងតែក្រមុំមួយចំនួនប្រៀបមិនបានផង៕

អត្ថបទដោយ៖ ស្រីពេជ្រ