ប្រិយមិត្តដែលមិយមទស្សនាខ្សែភាពយន្តភាគថៃ ពិតជាបានជ្រាប់ច្បាស់អំពីតារាសម្ដែងពន្លកថ្មីដែលមានល្មោះបោះសម្លេង និងតែងតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តថ្មីៗជាច្រើន ដើម្បីបម្រើអារម្មណ៍បងប្អូនប្រិយមិត្តអ្នកទស្សនាគ្រប់រូប។
ក្នុងនោះផងដែរ យើងនាំយកតារាសម្ដែងស្រី ៩ រូបដែលជាតារាសម្ដែងរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ មានទាំងរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងការសម្ដែងពេញខ្លួន ហើយក៏កំពុងប្រមូលបានការគាំទ្រច្រើនបំផុតនាពេលបច្ចុប្បន្ននេះ មកឲ្យប្រិយមិត្តទាំងអស់គ្នាបានស្គាល់ផងដែរ។
១. តារាសម្ដែងស្រី Patricia Good
តារាសម្ដែងស្រី Patricia គឺជាតារាស្រីកួនកាត់ថៃ-អង់គ្លេស នាងកើតថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៩៧។ រឿងដែលនាងចាប់ផ្ដើមសម្ដែងដំបូងមានចំណងជើងថា “Noom Ban Rai Kub Wan Ja Hai So” ដើរតួជាមួយ Gap Jakarin ក្នុងឆ្នាំ ២០១២។ ដោយឡែកឈានចូលឆ្នាំ២០១៨ រឿងថ្មីមួយទៀត គឺ “Det Pik Nangfa” ក៏ធ្វើឲ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បី ពេលប៉ះគ្នាជាមួយ តារាប្រុស Son Songpaisarn។ ជាក់ស្ដែងបើតាមព័ត៌មាន ក៏បានឲ្យដឹងថានាងគ្រោងនឹងសម្ដែងរឿងថ្មីមួយទៀតជាមួយ Alek Teeradetch តាមរយៈរឿង “Nee Ruk Nai Krong Fai“។
២. តារាសម្ដែងស្រី Diana Flipo
កូនកាត់ថៃ-បារាំងរូបនេះ កើតថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៩៤។ នាងលេចមុខដំបូងក្នុងរឿង “Samee Tee Tra” ក្នុងឆ្នាំ ២០១៤ ជាមួយ Top Jaron។ រឿងដែលធ្វើឲ្យនាងល្បីឈ្មោះ គឺ “Luerd Ruk Toranong” ជាមួយ Pope Thanawat។ មិនយូរប៉ុន្មាន Diana នឹងបង្ហាញមុខជាថ្មីតាមរយៈរឿងថ្មីដល់ទៅ២ គឺ “Satya Tis Tarn” និង “Lub Luang Jai“។
៣. តារាសម្ដែងស្រី Pream Ranida
ចំណែកតារាស្រីរូបនេះ កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ជាកូនកាត់ថៃ-អ៊ីតាលី។ រឿងសម្ដែងដំបូងមានចំណងជើងថា “Mae Yaai Tee Rak” ជាមួយ Chakrit Yamnarm កាលពីឆ្នាំ ២០១២។ រឿងដែលធ្វើឲ្យនាងហក់ឡើងខ្លាំងនាពេលបច្ចុប្បន្នមានចំណងជើងថា “Sanae Rak Nag Sin” សម្ដែងជាមួយ Alek Teeradetch។
៤. តារាសម្ដែងស្រី Nychaa Nuttanicha
ប្រជាប្រិយភាពរបស់តារាស្រីកើតថ្ងៃទី ០២ ខែមេសា ឆ្នាំ១៩៩៦រូបនេះក៏មានមិនណយដែរ។ នាងចូលសម្ដែងដំបូងក្នុងរឿង “ជីវិតនាងឡាំយ៉ង” កាលពីឆ្នាំ ២០១៣ ហើយល្បីខ្លាំងរួមគ្នាសម្ដែងជាមួយ Tono ក្នុងរឿង “The Cupids” ក្នុងឆ្នាំ ២០១៧។ ដោយឡែក រឿងថ្មីដែលនាងសម្ដែងជាមួយ Toey Pongsakorn ក៏ជិតបញ្ចាំងដែរ មានចំណងជើងថា “Plerng Prang Tian“។
៥. តារាសម្ដែងស្រី Wawaa Nichari
តារាសម្ដែងស្រី Nichari កើតថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៩១។ នាងចូលសិល្បៈកាលពីឆ្នាំ ២០១២ ហើយរឿងថ្មីដែលនាងសម្ដែង បានទទួលជោគជ័យគ្រាន់បើមានចំណងជើងថា “Kai Mook Mungkorn Fai” ជាមួយ Puen Khanin។

៦. តារាសម្ដែងស្រី Namtarn Pichukkana
តារាសម្ដែងស្រី Namtarn កើតថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩១។ នាងលេចមុខដំបូងក្នុងរឿង “Majurat See Nam Pueng” នៅឆ្នាំ ២០១៣ ជាមួយ Ken Theeratch។
៧. តារាសម្ដែងស្រី Eye Kamolned
តារាស្រីកើតថ្ងៃទី ០៨ ខែមេសា ឆ្នាំ១៩៩១ នេះមានឱកាសចេញសម្ដែងដំបូងជាមួយតារាសម្ដែងប្រុស Great តាមរយៈរឿង “The Sixth Sense” នៅឆ្នាំ ២០១២។ ជាក់ស្ដែងក្នុងឆ្នាំនេះ Eye ក៏កំពុងកេណ្ឌបានភាពល្បីល្បាញណាស់ដែរ តាមរយៈរឿង “Ngoen Pak Phi” និង “My Hero“៕
៨. តារាសម្ដែងស្រី Jeena Salas
តារាសម្ដែងស្រី Jeena កើតនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០០ និងជាកូនកាត់ថៃ-គុយបា។ នាងបង្ហាញខ្លួនដំបូងតាមរយៈរឿង “Prissana” ឆ្នាំ ២០១៥។ រឿងភាគថ្មីរបស់នាងជាមួយ James Ma នឹងបង្ហាញខ្លួនលើប៉ុស្តិ៍លេខ៣ មានចំណងជើងថា “Duang Jai Nai Fai Nhao” និងរឿង “Tee Krai Tee Mun” ជាមួយ Nine Naphat ក្នុងពេលឆាប់ៗនេះ។
៩. តារាសម្ដែងស្រី Chippy Sirin
តារាស្រី Chippy កើតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៣នេះ ចេញមុខដំបូងតាមរយៈរឿង “The Sixth Sense ២” ក្នុងឆ្នាំ ២០១៣។ រឿងដែលធ្វើឲ្យនាងល្បីកាលពីពេលថ្មីៗនេះគឺ “My Hero” សម្ដែងជាមួយ Boy Pakorn និង “Kharm See Tan Dorn” ជាមួយ Pope Thanawat។