អញ្ចឹងសោះ! តួឯកប្រុសហុងកុង Daniel Wu បង្ហើបពីមូលហេតុដែលជ្រើសរៀបការនៅ អាហ្វ្រិកខាងត្បូង កាលពី ១០ ឆ្នាំមុន

ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្ដប្រភេទ វៃប្រហារ របស់ហុងកុង ជឿជាក់ថាប្រាកដជាធ្លាប់បានឃើញការសម្ដែងរបស់តារាប្រុសជើងចាស់ Daniel Wu ជាមិនខាន ដោយហេតុថា លោកតែងតែបង្ហាញខ្លួនក្នុងខ្សែភាពយន្ដប្រភេទនេះរបស់ ហុងកុង និងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាគម្រប់ខួប ១០ ឆ្នាំនៃអាពាហ៍ពិពាហ៍ របស់លោក និងភរិយា អ្វីដែលធ្វើឲ្យហ្វេនៗ អត់ទ្រាំមិនច្រណែនមិនបាននោះ​គឺរូបលោកបានចែករំលែកនូវរូបភាពមួយសន្លឹក អមជាមួយពាក្យពេច៍ផ្អែមល្ហែមទាក់ទងនឹងប្រវត្តិស្នេហារបស់ខ្លួន និងភរិយាយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ កាលពី ១០ ឆ្នាំមុនយើងបានរៀបចំពិធីរៀបការដ៏សាមញ្ញមួយនៅ អាហ្វ្រិក ខាងត្បូង។ ពួកយើងបានរៀបការពេញច្បាប់អស់រយៈពេល ១០ ឆ្នាំ ខណៈស្គាល់គ្នាអស់ ១៨ ឆ្នាំ​មកហើយ។ អរគុណ ដែលមានវត្តមានក្នុងជីវិតលោក និងក្លាយជាមនុស្សពិសេស ហើយម្ដាយដ៏ល្អម្នាក់សម្រាប់កូនៗ»។

After Footer (Active) - damrei Mr1 Zone2

តារាប្រុសរូបនេះក៏បានចែករំលែកទៀតថា មហាជនជាច្រើន ជាពិសេសហ្វេនៗ របស់លោកផ្ទាល់តែងតែមានការងឿយឆ្ងល់ថាហេតុអ្វី បានជាលោកជ្រើសរៀបការនៅប្រទេសដែលឆ្ងាយដាច់សង្វែកបែបនេះ ? តាមពិតទៅមូលហេតុដែល លោកសម្រេចចិត្តរៀបការនៅ អាហ្វ្រិកខាងត្បូង ក៏ព្រោះវាជាកន្លែងដែលរូបលោក និងភរិយា បានជួបគ្នាដំបូង។​​ ថ្វីបើគ្មានសម្ភារៈទំនើបៗ ដូចនៅទីក្រុង ប៉ុន្ដែពួកយើងបានចំណាយពេលវេលាដ៏មានន័យជាច្រើនជាមួយគ្នា ដូច្នេះហើយកន្លែងនេះគឺពិតជាពិសេសខ្លាំងសម្រាប់លោក៕

អត្ថបទដោយ៖ ស្រីពេជ្រ