ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ សព្វថ្ងៃនេះតារាសម្ដែងថៃប្រុស Sornram មានកូនមួយរូបហើយ ហើយក៏កំពុងតែរួមរស់ជាមួយនិងភរិយាយ៉ាងមានសុភមង្គលផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកបានរៀបចំកម្មវិធីខួបកំណើតឲ្យភរិយារបស់ខ្លួនយ៉ាងពិសេសមួយ ដោយបានទិញនំយកទៅ Surprise ធ្វើឲ្យភរិយាលោករំភើបចិត្តយ៉ាងខ្លាំង ហើយក៏បានផ្ដល់ស្នាមថើមយ៉ាងផ្អែមល្ហែមមួយដល់លោកថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងច្រណែនដល់ភាពផ្អែមល្ហែមមិនចេះប្រែប្រួលរបស់តារាប្រុសរូបនេះជាមួយភរិយាទោះបីសព្វថ្ងៃមានកូនមួយរូបហើយក៏ដោយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី