តារាស្រីចិនវ័យក្មេង Yang ChaoYue រងការរិះគន់ ព្រោះរឿងហុចក្រដាសជូតសំបោរហើយឲ្យទៅជំនួយការ

ជាការពិតណាស់ ជាជំនួយការបស់តារាគឺត្រូវតែជួយមើលថែទាំគ្រប់សព្វបែបយ៉ាងទៅលើពួកគេអញ្ចឹងហើយ វាមិនប្លែកនោះទេ។ ប៉ុន្ដែតារាសម្ដែងស្រីវ័យក្មេងកំពុងល្បីវាដាច់គេក្នុងប្រទេសចិន  Yang Chaoyue បែរជាត្រូវគេរិះគន់យ៉ាងចាស់ដៃក្រោយ ហុចក្រដាសជូតសំបោរហើយទៅឲ្យជំនួយការរបស់ខ្លួន។

ហេតុការណ៍នេះ កើតឡើងកំឡុងពេលដែលតារាស្រីវ័យ ២១ រូបនេះ កំពុងអង្គុយចាំត្រៀមថតរឿងភាគបុរាណថ្មីរបស់ខ្លួន ដែលពេលនោះរូបនាងបានសុំក្រដាសជូតមាត់ពីជំនួយការប្រុសរបស់ខ្លួន។ ក្រោយពីជូតរួចហើយនាងក៏ហុចទៅឲ្យជំនួយការប្រុសរបស់ខ្លួនវិញ។

After Footer (Active) - damrei Mr1 Zone2

ទង្វើរបស់នាងបានធ្វើឲ្យមហាជនជាច្រើនជារិះគន់ចំៗ ថានាងគ្មានអនាម័យ បែរជាហុចក្រដាសដែលជូតនូវសំបោរគគ្រិចរបស់ខ្លួនឲ្យទៅអ្នកដទៃកាន់។ កំឡុងពេលនេះ គឺជាពេលដែលមានជំងឺឆ្លង កូវីដ១៩ ទូទាំងពិភពលោក តែនាងបែរជាគ្មានការប្រុងប្រយ័ត្នខ្លួនបន្ដិចសោះ។

គួររំលឹកផងដែរថា ថ្វីបើ Yang Chaoyue ជាតារាស្រីកំពុងលេចធ្លោម្នាក់មែន ប៉ុន្ដែនាងតែងតែត្រូវបានមហាជនរិះគន់ជាញឹកញាប់ ដោយសារតែអត្ដចរិករបស់នាង ព្រោះហាក់ដូចជាលេងឬកធំហួសមាឌ៕

 

ប្រភព៖ todayonline

អត្ថបទដោយ៖ ស្រីពេជ្រ