ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលថ្មីៗនេះសារព័ត៍មានថៃបានចុះផ្សាយថា តារាសម្ដែងថៃជើងចាស់ Sornram និងភរិយបានលែងលះគ្នាហើយ តែនាក់ទាំងពីរនៅតែរស់នៅជុំគ្នាដូចក្រុមគ្រួសារតែមួយដដែរ នេះពិតជាធ្វើឲ្យគ្រប់គ្នាមានចម្ងល់ខ្លាំងណាស់។
ក្នុងនោះផងដែរ ក្រោយពេលរឿងនេះលេចលឺចេញទៅ ស្រាប់តែថ្មីៗនេះ Sornram បានបកស្រាយថា ការពិតលោកនិងភរិយាបានចុះហត្ថលេខា លើលិខិតលែងលះពិតប្រាកដមែន ហើយការលែងលះនេះ អស់រយៈពេលជាយូរមកហើយ មូលហេតុព្រោះមានព្រះសង្ឃមួយអង្គ បានមានសង្ឃដីកា ថា បើលែងលះគ្នា នោះរឿងអាក្រក់ក្នុងជីវិត ដែលអ្នកទាំងពីរបានជួបប្រទះ នឹងត្រូវបានកាត់បន្ថយ។
តែយ៉ាងណាមិញទោះបីជាអ្នកទាំងពីរធ្វើលិខិតលែងលះគ្នាក៏ដោយ តែអ្នកទាំងពីរនៅតែរួមរស់ស្រលាញ់គ្នាដូចគ្រួសារតែមួយដដែល ហើយចំពោះពេលវេលាត្រលប់ទៅចុះឈ្មោះអាពាហ៍ពិពាហ៍អ្នកទាំងពីរក៏មិនទាន់កំណត់ដែរ៕
អត្ថបទដោយ៖ស៊ីវលី