មហាជនជាច្រើនបានសម្ដែងការចូលរួមអបអរសាទរ ក្រោយពេលដែលទទួលដំណឹងថា ពិធីករ Mr. Pong បានជាសះស្បើយពីជម្ងឺ Covid-19 ក្រោយពេលសម្រាលព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២៨ ថ្ងៃមក។
ក្នុងនោះផងដែរ ក្រោយពេលដំណឹងនេះលេចលឺទៅភ្លាម តារាប្រុស Matthew ដែលជាមិត្តរួមការងារ ហើយក៏កំពុងតែសម្រាកព្យាបាលជម្ងឺ Covid-19 បានរៀបរាប់និងបង្ហាញអារម្មណ៍ខ្លួនក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា៖
«សូមអបអរសាទរផង បង Pong រយៈពេល ២៨ ថ្ងៃហើយ ដែលបានត្រលប់មកផ្ទះវិញ។ ចូលមន្ទីរពេទ្យមុនក្រោយគ្នាបន្តិចសោះ តែបានត្រលប់ទៅវិញមុន។ ចាំមើល នឹងតាមត្រលប់ទៅវិញ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំ និង Lydia ត្រូវរង់ចាំបន្តិចទៀត។ លោកគ្រូពេទ្យ បានប្រាប់ខ្ញុំឱ្យនៅជាមួយគ្នា មិនមានភាពឯកោនោះទេ អាចជួយគិតគ្នាបានផងដែរ ហើយមិនបានធ្វើឲ្យឆាប់ជាសះស្បើយ ១០០% នោះទេ ដោយសារការឆ្លងដូចគ្នា ដូច្នេះហើយ ៤ ទៅ ៦ សប្តាហ៍ គឺជារឿងធម្មតានៃជំងឺនេះចំពោះមនុស្សមួយចំនួន។ Mr. Pong គឺជាបងប្អូនដែលខ្ញុំ គោរពខ្លាំងណាស់។ មនុស្សជាច្រើន ដែលបានឃើញគាត់ Live FB ជាបន្តបន្ទាប់ ហើយបានឃើញពីគំនិតវិជ្ជមានរបស់គាត់ ដែលបានជម្រុញពីវិស័យកីឡាប្រដាល់ ហើយអ្នកគ្រប់គ្នា ក៏បានផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំង រួមទាំងការផ្តល់យោបល់ និងព័ត៌មានល្អៗ មានប្រយោជន៍សម្រាប់អ្នករាល់គ្នា នៅក្នុងប្រទេស ពួកយើងនិយាយគ្នា ស្ទើរតែរាល់ថ្ងៃ។ Lydia មានអារម្មណ៍ល្អខ្លាំងណាស់ នៅពេលនិយាយជាមួយ បង Pong ពីព្រោះ មានថាមពលយ៉ាងពេញទំហឹង។ ខ្ញុំនឹងត្រលប់ទៅរួមការងារថ្មីជាមួយបងម្ដងទៀត»។
ជាការពិតណាស់ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាលើកទឹកចិត្ត Matthew និង Lydia និងជូនពរអ្នកទាំងពីរឲ្យឆាប់ជាសៈស្បើយពីជម្ងឺនេះដូច Mr. Pong ផងដែរ៕
អត្ថបទដោយ៖ស៊ីវលី